លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិកាក្រសួងមុខងារសាធារណៈ បរិច្ចាគប្រាក់បៀវត្សប្រាក់៦០ម៉ឺនរៀល រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិកាក្រសួងមុខងារសាធារណៈ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៦០០,០០០រៀល សម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនារហូតដល់ខែកញ្ញា ឆ្នាំ២០២០៕