លំនៅឋានបានក្លាយជារនាំងការពារដ៏សំខាន់ពីជំងឺCOVID19


នេះបើតាមប្រសាសន៍លើកឡើងរបស់លោកស្រី Leilani Farha អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមានលំនៅឋានសមរម្យ។

ជនដែលងាយរងគ្រោះរួមមាន៖
✦ជនទាំងឡាយដែលរស់នៅក្នុងជម្រកសម្រាប់គ្រាមានអាសន្ន
✦ជនទាំងឡាយដែលគ្មានផ្ទះសំបែង
✦ជនទាំងឡាយដែលរស់នៅក្នុងលំនៅឋានអនាធិបតេយ្យ
✦ជនទាំងឡាយដែលប្រឈមនឹងហានីភ័យនៃការបណ្តេញ ចេញដោយសារកត្តាផលពិបាកផ្នែកសេដ្ឋកិច្ច

នៅពេលដែលរដ្ឋទាំងឡាយអាចធានាបាននូវលំនៅឋានមានអនាម័យត្រឹមត្រូវហើយនោះ រដ្ឋទាំងនោះមិនត្រឹមតែជួយកាពារជនទាំងឡាយដែលគ្មានផ្ទះសំបែង ឬជនទាំងឡាយដែលរស់នៅក្នុងលំនៅដ្ឋានអនាធិបតេយ្យប៉ុណ្ណោះទេ រដ្ឋទាំងនោះថែមទាំងអាចជួយការពារដល់ប្រជាជនទូទាំងពិភពលោកផងដែរ តាមរយៈការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។

“មិនគួរទុកនរណាម្នាក់ចោលឡើយ”