ឯកឧត្តម ផៃ ស៊ីផាន៖ CPP គ្មានបំណង គ្មានប្រាថ្នា រំលាយគណបក្សសង្រ្គោះជាតិ


​ឯកឧត្តម ​ផៃ ស៊ីផា​ន នា​ព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ បានមានប្រសាសន៍ ដល់ក្រុមការងារគេហទំព័រគណបក្សប្រជាជនកម្ពុជា ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​បំណង ឬ​ប្រាថ្នា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ការលើកឡើង​របស់​ក្រុម​បរទេស និង​បក្សពួក ដែល​មាន​និន្នាការ​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​នោះ​ទេ​។

ឯកឧត្តម បានបញ្ជាក់ថា “CNRP​ក្រៅ​ពី​បុគ្គល​ប្រព្រឹត្ត​បទល្មើស​និង​ច្បាប់ ក៏ដូចជា​ប៉ះ​ពាល់​និង​សីលធម៌ គឺ​គណបក្ស​នេះ មាន​ធនធានមនុស្ស និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​។ នេះ​ជា​ឱកាស​សម្រាប់​CNRP ក្នុង​ការអនុវត្តន៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​របស់​ខ្លួន ក៏​ដូច​ជា​ឱកាស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​នៅក្នុង​បក្ស​បន្តវេន​”​។​