ឧត្ដមសេនីយ៍ទោ ជុំ សុឃឿន នាយករង នាយកដ្ឋានផ្គត់ផ្គង់ ក្រសួងការពារជាតិ រំលែកប្រាក់បៀវត្ស១សែនរៀល រយៈពេល៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩


ឧត្ដមសេនីយ៍ទោ ជុំ សុឃឿន នាយករង នាយកដ្ឋានផ្គត់ផ្គង់ នៃអគ្គនាយកដ្ឋានភស្ដុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួន ចំនួន១០ម៉ឺនរៀលក្នុង១ខែ រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕