អំណោយសប្បុរសធម៌ ដែលរដ្ឋបាលខណ្ឌដូនពេញ ទទួលបានមកពីគ្រប់មជ្ឍដ្នាន បានប្រគល់ជូនដល់ដៃក្រុមគ្រួសារកងទ័ព ព្រមទាំងកងទ័ព ដែលឈរជើងការពារព្រំដែន នាខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង


ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាតពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ លោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ បានធ្វើដំណើរទៅចុះសួរសុខទុក្ខកងយោធាពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយ រដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបាននាំយកអំណោយដែលសប្បុរសជនយើងបានឧបត្ថម្ភ យកទៅសួរ​​​​​​​សុខទុក្ខ និងប្រគល់ជូនដល់ដៃបងប្អូនគ្រួសារកងទ័ព ព្រមទាំងកងទ័ពវរៈសេនាតូចលេខ៣៩១ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្រុកអូរជុញ ខេត្តព្រះវិហារ និងកងពលតូចលេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាសម្ព័ន្ធមេត្រីភាពជាមួយ រដ្ឋបាលខណ្ឌដូនពេញ ។

គ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនគ្រួសារកងទ័ព ព្រមទាំងកងទ័ព រួមមាន៖

១-អង្ករ ចំនួន ២តោន

២-មីជាតិ ចំនួន ២០កេសធំ

៣-ត្រីខ ចំនួន ១០កេសធំ

៤-អាល់កុលសម្លាប់មេរោគ ចំនួន ៥កាន(១កាន ស្មើនឹង ៣០លីត្រ) ។

៥-ម៉ាស់ ចំនួន ១២០ប្រអប់

៦-សាប៊ូលាងដៃ ចំណុះ ៣,៨លីត្រ ចំនួន ៥០ធុង

៧-ធុងបាញ់សម្លាប់មេរោគចំនួន ៥គ្រឿង

៨-កំប៉ុងដាក់អាល់កុលចំណុះ ៥០០ml ចំនួន ១៥ដប

៩-កំប៉ុងដាក់អាល់កុលចំណុះ ១០០ml ចំនួន ៥០ដប

១០-ថវិកាចំនួន ១,០០០,០០០៛

សរុបថវិកា និងទិញសំភារៈចំនួន ១៦,៧០០,០០០រៀល

រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ ឯកឧត្តម អ្នកឧកញ្ញា លោកឧកញ្ញា លោកជំទាវ អស់លោក-លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន អាជីករ និងសប្បុរសជន ដែលបានចូលរួមជួយផ្ដល់អំណោយជាថវិកា ស្បៀងអាហារ និង សម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីឧបត្ថម្ភជូនដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនចំពោះ ដល់ ឯកឧត្តម អ្នកឧកញ្ញា លោកឧកញ្ញា លោកជំទាវ អស់លោក-លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕