លោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចអគ្គមហាសេនាបតីបើកកិច្ចបំពាក់បំប៉ននិងបូកសរុបរបាយការណ៏ខែទី១លើការឧបត្ថម្ភដល់បងប្អូនជនជាតិព្នង


ថ្ងៃទី 08 ខែ កុម្ភៈ ឆ្នាំ 2017 លោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមដំណើរដោយលោក អ៊ួង សម្បត្តិ អភិបាលរងស្រុកចិត្របូរីបានអញ្ជើញប្រជុំបូកសរុបរបាយការណ៍ខែទី១ ក្នុងសកម្មភាពបង្រៀនភាសារអង់គ្លេសដល់កូនៗបងប្អូនជនជាតិព្នង ដែលកំពុងសិក្សានៅសាលាបឋមសិក្សាអន្លង់កេះ និងទេចម្លង ព្រមទាំងឧបត្ថម្ភសម្លៀកបំពាក់កីឡាដល់សិស្សដែលទួលជ័យលាភីកីឡាប្រចាំស្រុក ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលស្មគ្រ័ចិត្តចុះបង្រៀនភាសាអង់គ្លេស ។