(កំពង់ធំ)៖ នៅព្រឹកថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយ អនុក្រឹត្យ លេខ ៥០ អនក្រ , បក របស់រាជរដ្ឋាភិបាល ស្តីពី ការលើកពេលការឈប់សម្រាកការងារ របស់ មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែ មេសា ឆ្នាំ២០២០ និងការផ្សព្វផ្សាយ ការវិវឌ្ឍថ្មី វិធានការការពារទប់ស្កាត់ ប្រឆាំង មេរោគកូវីដ១៩ ព្រមទាំងចែកចាយសម្ភារៈ ម៉ាស់បួនស្រទាប់អាល់កុល លាងសំអាតដៃ ធុង បាញ់ ថ្នាំ សម្លាប់មេរោគ និង ម៉ាស៊ីនវាស់ស្ទង់កំដៅជូនបណ្តាអង្គភាព ចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្តល់អំណោយ និងផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ ប្រឆាំង មេរោគកូវីដ១៩
