ឯកឧត្តម ម៉ម ឡេងយ៉ានី និងក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ ជួបសំណេះសំណាលជាមួយ ប្រជាការពារសង្កាត់គីឡូម៉ែត្រលេខ៦


(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ បានរៀបចំពិធីជួបសំណេះសំណាលជាមួយ ប្រជាការពារសង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ឡេងយ៉ានី ប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ និងមានការចូលរួមពី លោក ស្តើង មានិត ចៅសង្កាត់គីឡូម៉ែត្រលេខ ៦ ចៅសង្កាត់រងទី២ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ស្មៀនសង្កាត់ និងប្រជាការពារសង្កាត់ចំនួន ៣៤នាក់ ។

ក្នុងឱកាសនោះផងដែរឯកឧត្តម ម៉ម ឡេងយ៉ានី បានឧបត្ថម្ភថវិកាដល់ប្រជាការពារសង្កាត់ ថវិកាចំនួន ៤០០,០០០រៀល,ឯកឧត្តម យឹម លាង អនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានឧបត្ថម្ភនូវ : ឯកសណ្ឋានចំនួន ៦៨កំប្លេ, ស្បែកជើងចំនួន៦៨គូ, មួកចំនួន ៦៨មួក និងព្រះតេជគុណធម្មធរោ ចាន់ សុភាព ឧបត្ថម្ភអង្ករចំនួនក្នុង១នាក់ ចំនួន២០គីឡូក្រាម សរុបរួមអស់ចំនួន៣៦៨គីឡូក្រាម, លោកស្រី សុខ ដេម៉ា ចៅសង្កាត់រងទី២ ឧបត្តម្ភថវិកាដល់ប្រជាការពារសង្កាត់ចំនួន ៣៥០,០០០រៀល។