អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ចាត់តំណាងចែកអង្ករជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៥ គ្រួសារ ក្នុងភូមិត្នោតទ្រេត


(ពោធិ៍សាត់)៖ តាមការចង្អុលបង្ហាញរបស់ឯឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ និងក្រុមការងារថ្នាក់ក្រុង រួមជាមួយក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ លោកភូមិ យុវជន ស.ស.យ.ក យុវជនសយសស យុវជនបញ្ញាវ័ន្តក្មេងវត្ត សមាគមននារី បានចុះចែកអង្កររបស់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្ត ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៤៥ គ្រួសារក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្ពពោធិ៍សាត់ ។

ក្នុងនោះដែរក្រុមការងារ ក៏បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ (COVID-19) ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយល់ដឹងខ្ពស់ក្នុងមូលដ្ឋានផងដែរ។