កម្មវិធី បទបាឋកថា អំពីការងារកំណែទម្រង់គ្រូបង្រៀន និងពង្រឹងគុណភាពអប់រំ


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធកម្មវិធី បទបាឋកថា អំពីការងារកំណែទម្រង់គ្រូបង្រៀន និងពង្រឹងគុណភាពអប់រំផ្ដោតលើបញ្ហាប្រឈម យុទ្ធសាស្ត្រ និងកត្តាជោគជ័យ នៃប្រទេសសិង្ហបុរី ដោយលោកសាស្ត្រាចារ្យ Lee Sing Kong ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ដោយ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមដោយ ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាប្រធានអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមគរុនិស្សិតជាងមួយពាន់នាក់ ។