ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ចំនួន ៤គ្រួសារ


ខេត្តព្រះវិហារ៖នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន សអក ខេត្តព្រះវិហារ អម ដំណើរដោយ លោក អនុប្រធាន សអក ខេត្តព្រះវិហា ថ្នាក់ដឹកនាំ តំបន់សឹក , ក្រុមការងារ សអក ខេត្ត លោក អនុប្រធាន សអក ស្រុក ប្រធាន សាខា អាជ្ញាធរដែនដី បានអញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ចំនួន ៤គ្រួសារ ក្នុងនោះដែរ ឯកឧត្ដម ប្រធាន ក៏បានចាំងតាំង លោកមេបញ្ជាការរង តំបន់សឹក ចំនួន១រូប ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធ ១គ្រួសារ ទៀតផងដែរ ។ គ្រួសារអតីតយុទ្ធជន ដែលបានចុះសួរសុខទុក្ខ មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ រៀម វ៉ាន់ ភេទស្រី អាយុ១០២ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប។

២.ឈ្មោះ មី សាមុត ភេទស្រី អាយុ៦២ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ។

៣.ឈ្មោះ កែវ មេន ភេទស្រី អាយុ៥៥ គ្រួសារពលី រស់នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ។

៤.ឈ្មោះ លឹម ចាន់ ភេទស្រី អាយុ៨៨ឆ្នាំ គ្រួសារពលី រស់នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ។

៥.ឈ្មោះ ដួង ប៉ាក ភេទប្រុស វិវត្តជន នៅភូមិព្រីងធំ ឃុំត្មាតពើយ ស្រុកជាំក្សាន្ត ។

គ្រួសារអតីតយុទ្ធជន ចំនួន ៥គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ចំនួន ៨ម៉ឺនរៀល អង្ករ១បេ ទឹកស៊ីអ៉ីវ១យួរ មី១កេស ប្រេងឆា១លីត្រ ទឹកសុទ្ធ១យួរ ។