ឯកឧត្តម តាំង ម៉េងលាន បានបន្តចុះសួរសុខទុក្ខណែនាំ ត្រួតពិនិត្យ ការងារ អនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងវិធានការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវុីដ១៩


ខេត្តកណ្តាល : រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម តាំង ម៉េងលាន អភិបាល រងខេត្តកណ្តាល អមដំណើរដោយប្រធានអនុប្រធានមន្ទីរដែលពាក់ព័ន្ធ បានបន្តចុះសួរសុខទុក្ខណែនាំ ត្រួតពិនិត្យ ការងារ អនុវត្តបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ក្នុងវិធានការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវុីដ១៩ របស់កងកម្លាំងដែលឈរជើង សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើការអនុវត្តបទបញ្ជាលេខ០២ប.ប ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ស្តីពីការទប់ការ ធ្វើ ដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីខេត្តមួយទៅកាន់ ខេត្តមួយទៀត ក្នុង គោលបំណង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីត១៩ នៅ លើផ្លូវជាតិលេខ៥ ព្រំប្រទល់ស្រុកពញាឮ-កំពង់ឆ្នាំង និងចុះសាកសួរសុខទុក្ខ ក្រុមគ្រូពេទ្យដែលត្រៀមទទួលពិនិត្យប្រជាពលរដ្ឋ ជាពិសេស ពលករ ដែល ត្រឡប់មកពីប្រទេសថៃ ដែលសង្ស័យថាឆ្លងជំងឺកូវី១៩ ទន្ទឹមនឹងនោះដែរ ក៏បាននាំយកនូវសម្ភារ:មួុយចំនួុនដូចជា ម៉ាស់ និងរបាំងការពារភ្នែកជូនដល់កងកម្លាំងនៅឈរជើងនៅព្រំប្រទល់ស្រុកពញាឮខេត្តកណ្តាល-កំពង់ឆ្នាំង ក្រុមគ្រូពេទ្យប្រចាំការនៅស្រុកពញាឮផងដែរ ៕