រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយពីសប្បុរសជននានា ក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសជកូវីដ១៩


នារសៀលថ្ងៃចន្ទ ០៦រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលអំណោយពីសប្បុរសជននានា ក្រុមហ៊ុនឯកជន ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសជកូវីដ១៩ អំណោយទាំងនោះរួមមាន ជែលលាងដៃ សាប៊ូលាងដៃ និងនំស្រួយលីលីចំនួន ១០០កេសផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញនឹងយកអំណោយទាំងនេះ ប្រគល់បន្តទៅឱ្យមជ្ឈមណ្ឌលគរថ្លង់ភ្នំពេញថ្មីនូវសាប៊ូដុំ៥កេសនិងនំស្រួយលីលី ចំនួន១០០កេស៕