ការសាងសង់ ជួសជុលថែទាំផ្លូវ នៅតែបន្តធ្វើ ក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរ


ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) និងអនុវត្តតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរទាំង២៥ រាជធានី-ខេត្ត បានបន្តអនុវត្តការងារប្រចាំថ្ងៃដោយធ្វើការសាងសង់ ជួសជុល និងថែនាំផ្លូវថ្នល់ តាមបណ្តាខេត្តនានាជាធម្មតា។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តណែនាំ និងអំពាវនាវឱ្យមន្ត្រីទាំងអស់រក្សាអនាម័យឱ្យបានស្អាតជានិច្ច ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចៀសការរីករាលដាលវីរុសកូវីដ-១៩ នេះ ៕