ឯកឧត្ដម ត្រាំ អ៊ីវតឹក អនុញ្ញាតឳ្យអនុប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឳ្យលោក Li RuiYang អនុប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ZTE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងគម្រោងផ្គត់ផ្គង់ប្រព័ន្ធសន្តិសុខបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ការការពារជូនថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះមានការអញ្ញើញពីសំណាក់ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ICT និងប្រតិភូមកពីក្រុមហ៊ុន ZTE ផងដែរ។