គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំផែនការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូលរាជធានីភ្នំពេញ


(ឬស្សីកែវ)៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីអំពីផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១៦/២០ ផកច ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូលរាជធានីភ្នំពេញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាល គណៈនាយក លោកអធិការ លោកមេបញ្ជាការរង លោក លោកស្រី ចៅសង្កាត់ សង្កាត់ទាំង៧ លោកគ្រូ អ្នកគ្រូ នាយកសាលា ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ មន្ត្រី បុគ្គលិក និងសណ្តាប់ធ្នាប់ខណ្ឌ ចូលរួមសរុបចំនួន ៣៨នាក់។