អភិបាលខណ្ឌចំការមន ចុះចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៤គ្រួសារ


(ចំការមន)៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកអំណោយសប្បុរសធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៤គ្រួសារ ដែលរស់នៅសង្កាត់ទួលទំពូងទី១ មានចំនួន ០៥គ្រួសារ និងសង្កាត់បឹងត្របែក ចំនួន ១៩គ្រួសារ) ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្គរ១បាវ ទម្ងន់១០គីឡូក្រាម, ទឹកត្រី ១ដប, ទឹកស៉ីអ៉ីវ ២ដប, ត្រីខ ១កំប៉ុង, ស្ករស ២គីឡូក្រាម, ទឹកដោះគោខាប់១កំប៉ុង, មី៥កញ្ចប់។