អភិបាលខណ្ឌប្ញស្សីកែវ ពិនិត្យមើលទីតាំងជាក់ស្តែងសម្រាប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូលរាជធានីភ្នំពេញ


(ឬស្សីកែវ)៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បន្ទាប់ពីប្រជុំផ្សព្វផ្សាយផែនការ លេខ ០១៦/២០ ផកច ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញចប់ ឯកឧត្តម បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងជាក់ស្តែងសម្រាប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូលរាជធានីភ្នំពេញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ស្ថិតនៅក្នុងវិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ។