ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំមានរបៀបវារៈ២


(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងបើកកិច្ចប្រជុំមួយ ដោយមានរបៀបវារៈ ចំនួន២។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា របៀបវារៈចំនួន២នោះ ដូច ខាងក្រោម៖

* ១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤។
* ២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការដ្ឋានសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖