អភិបាលរងខណ្ឌមានជ័យ ដឹកនាំមន្រ្តីខណ្ឌ និង សង្កាត់ សម្រាប់ធ្វើចត្តាឡីស័ក រយះពេល ១៤ថ្ងៃ រករោគសញ្ញាកូវីដ ១៩ ( Covid19) លើកម្មករ កម្មការនី រោងចក្រ ដែរទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ


(ខណ្ឌមានជ័យ)៖ នៅវេលាម៉ោង ២’៣០នាទី ថ្ងៃ សៅរ៍ ១១រោច ខែ ចេត្រ ឆ្នាំ ជូត ព,ស ២៥៦៣ ត្រូវនិង ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដឹកនាំមន្រ្តីខណ្ឌ និង សង្កាត់ រួមទាំង លោក នាយកសាលាភូមិឬស្សី ចុះពិនិត្យទីតាំង សាលាបឋមសិក្សា ភូមិឬស្សី ដែលមានទីតាំង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ដែរជាគោលដៅចំនុចខ្ពស់ លើទីតាំង សម្រាប់ធ្វើចត្តាឡីស័ក រយះពេល ១៤ថ្ងៃ រករោគសញ្ញាកូវីដ ១៩ ( Covid19) លើកម្មករ កម្មការនី រោងចក្រ ដែរទើបវិលត្រឡប់ចូលមូលដ្ឋានខណ្ឌមានជ័យ ។
ក្នុងការចុះត្រួតពិនិត្យ ក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី មានការចូលរួមពី ៖
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមសនជ័យ ទី ២ ។
– លោក សេង សីវណ្ណថា ចៅរងសង្កាត់ ស្ទឹងមានជ័យទី ២ ។
– លោក ប៊ី សុផល ប្រធានការិយាល័យអប់រំខណ្ឌមានជ័យ ។
– លោក ប៉ាន់ ស៊្រា នាយកសាលាបឋមសិក្សាភូមិឬស្សី ។
– លោក មេភូមិឬស្សី ។

សូមបញ្ជាក់ថា គោលដៅ ចំនុចខ្ពស់ក្នុងបរិវេណសាលាបឋមសិក្សាភូមិឬស្សី គឺបានរៀបចំរួចជាស្រេច នៅបន្ទប់ចំនួន២៤បន្ទប់ ក្នុងការទុកដាក់សម្រាប់កម្មករ កម្មការនី ស្នាក់នៅរយះពេល ១៤ថ្ងៃដាច់ដោយឡែក នៅពេលកម្មករត្រឡប់មកពីស្រុកកំណើតវិញ ។

ក្នុងនោះដែរក្រោយពីចុះត្រួតពិនិត្យលើទីតាំងសាលាបឋមសិក្សា ភូមិឬស្សី ទាំង២៤បន្ទប់រួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ៏យ បាននាំយកថវិកា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ឩបត្ថម្ភជូនដល់នាយកសាលា ក្នុងការរៀបចំបណ្តាញប្រព័ន្ធភ្លើង និងទឹក សំរាប់កម្មករ កម្មការនី ស្នាក់នៅផងដែរ ។