បរិស្ថាន អនាម័យ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំកម្លាំងបាញ់ទឹកលាង នឹងកើបខ្សាច់សំអាតនៅគល់ស្ពានអាកាសក្បាលថ្នល់


(ចំការមន)៖ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យ សេដ្ឋកិច្ចនិង សហគមន៍ ដើម្បី បរិស្ថាន និងអនាម័យ បានដឹកនាំកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌចំការមន បាញ់ទឹកលាង នឹងកើបខ្សាច់សំអាតនៅគល់ស្ពានអាកាសក្បាលថ្នល់ កុំអោយមានដីហុយប៉ះពាល់សុខភាព និងពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយផ្លូវខាងលើនេះ។