សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង


សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

១-លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគន៍កសិកម្ម និងមន្រ្តីការិយាល័យ បានចុះពិនិត្យមើលក្រុមហ៊ុន រៀបចំតំឡើងម៉ាស៊ីនកិនស្រូវរបស់សហគមន៍កសិកម្មអណ្ដូងប្រេងក្រាំលាវ នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

២-លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានប្រគេនកូនឈើ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងគណៈកម្មការវត្តទស្សពិតស្ថិតនៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅស្នាក់ការរដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដើម្បីយកទៅដាំក្នុងបរិវេណវត្តសំរាប់ជាម្លប់ និងជួយអោយមានបរិស្ថានល្អ ក្នុងនោះមានកូនក្រញូចំនួន១០០ដើម កូនអំពិលបារាំង (ចាន់គីរី ) ចំនួន១០ដើម និងកូនញរ ចំនួន១០ដើមសរុបចំនួន១២០ដើម ។