សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពវិបត្តិកូវីដ១៩


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពីការពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពវិបត្តិកូវីដ១៩ (COVID-19)។

កិច្ចប្រជុំដែលរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃនេះ ក៏មានការចូលរួមពីបណ្តារដ្ឋមន្ត្រីនៃក្រសួងជាសមាជិក គណៈកម្មការធិការជាតិ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត៕