សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែនិងថាមពល


អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលចំនួន ០៣រូបរួមមាន ឯកឧត្តម យស មុនីរ៉ាត់ ឯកឧត្តម វិចទ័រ ហ្សូនា និងឯកឧត្តម ជៀប សួរ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងរ៉ែនិងថាមពល” កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ។

សន្និសីទនេះ មានគោលបំណងបង្ហាញអំពីសមិទ្ធផលការងាររបស់ក្រសួងរ៉ែនិងថាមពលក្នុងឆ្នាំ២០១៩ កន្លងមក និងទិសដៅការងារបន្តបន្ទាប់ ដោយក្នុងនោះក្រសួងបានផ្តោតលើកម្មវិធីការងារសំខាន់ៗចំនួន០៤ ដូចខាងក្រោម÷
-កម្មវិធីទី១ – ប្រែក្លាយធនធានរ៉ែជាប្រភពដ៏សំខាន់ក្នុងការ​ចូលរួមចំណែកអភិវឌ្ឍជាតិ
-កម្មវិធីទី២ – អភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាពនិងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ
-កម្មវិធីទី៣ – អភិវឌ្ឍ និងគ្រប់គ្រងវិស័យ​ថាមពល ផ្នែកបរមាណូស៊ីវិល រួមទាំង​វិទ្យុសកម្ម និងអគ្គិសនី ឲ្យមាននិរន្តភាព សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និង
-កម្មវិធីទី៤ – ការអភិវឌ្ឍស្ថាប័ន និងការគាំទ្រផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

#MMECambodia
#GeneralDepartmentofMineralResources
#GeneralDepartmentofEnergy
#GeneralDepartmentofPetroleum #GeneralDepartmentofGeneralAffairs #MMEPressConference