លោក គាត ហ៊ុល គណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារ ឧបត្ថម្ភ ពលរដ្ឋ១គ្រួសារមានជីវភាពខ្វះខាត ដែលទើបសម្រាល កូនភ្លោះចំនួន៣នាក់


ក្រុងប៉ោយប៉ែត ៖ ថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី10 ខែមេសា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយ លោក អភិបាលរង លោកស្រិល អុិន ចៅសង្កាត់ផ្សារកណ្តាល ក្រុមការងារ ភូមិ អញ្ជើញចុះសួរសុខទុក្ខ នាំយកសម្ភារនិងថវិការ រួមជាមួយសំបុត្រកំណើត កូនទាំង ៣ ប្រគល់ជូន ដល់ពលរដ្ឋ១គ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំងនិង ទេីបសម្រាល បាន កូនភ្លោះ ចំនួនស្រី៣នាក់ ។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងប៉ោយប៉ែត
បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ ថ្នាក់ដឹកបាំ ដែលជានិច្ចកាលតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។

សូមជម្រាបថា អាជ្ញាធរសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានឧបត្ថម នូវសម្ភារៈកូនង៉ែត គ្រឿងឧបភោគនិងបរិភោគ ទឹកដោះគោ និងថវិការ រួមមាន៖

១ • លោក គាត ហ៊ុល ថវិការចំនួន៦០០,០០០រៀល• និងអង្ករចំនួន៥០គីឡូក្រាម។

២ • លោក ស្រិល អិន ចៅសង្កាត់ ផ្សារកណ្ដាល ថវិកាតចំនួន ២០០,០០០ រៀល អង្ករ។

៣ • ក្រុមការងារសង្កាត់ភូមិ ចូលរួមឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ទឹកដោះគោចំនួន២កំប៉ុង • មុងក្រុងចំនួន៣ • ខោ អាវ • ថវិការឧបត្ថម្ភ មួយចំនួនទៀត។