ក្រសួងការងារ បង្ហាញតួលេខថ្មី នៃកម្មករដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែមេសា


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញតួលេខបន្ថែមទៀត នៃចំនួនកម្មករ ដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និង ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឱ្យដឹងថា​ លទ្ធផល នៃការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៨៖០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៩៨៣នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន៩២២នាក់ ដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន៤០នាក់ ដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន២១នាក់ ព្រមទាំងបានយកសំណាកទៅពិសោធបន្តចំនួន១៨នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៣នាក់ ក្នុងនោះចេញពីណ្ឌលចត្តាឡីស័កកម្រិត១ចំនួន៦នាក់ និងកម្រិត២ចំនួន៧នាក់។

ដោយឡែកលទ្ធផល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១៖០០ព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៥៤២នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន៤៣៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន០០នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន៣នាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖