ពិធីជួបសំណេះសំណាល ចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)


នៅរសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)ខេត្ត បានជួបសំណេះសំណាល និងចែកសម្ភារសម្រាប់យុទ្ធនាការផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើដល់ មន្ត្រី បុគ្គលិកអនុសាខា និងអ្នកស្ម័គ្រចិត្តភូមិ ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនសរុបរួមមាន៖-អាល់កុលចំនួន៣៦០លីត្រ-Poster ៣០០សន្លឹក-ប័ណ្ណប្រកាស១.២០០សន្លឹក-ផ្ទាំងប្រកាសធំ១-ម៉ាស់៦.០០០សន្លឹក-ស្រោមដៃ៦០០គូ។ ក្នុងនោះអនុសាខាក្រុងស្ទឹងត្រែងទទួល អាល់កុល៣០ លីត្រ Poster ៥០សន្លឹក ម៉ាស ៥០០សន្លឹក, ប័ណ្ណប្រកាស២០០សន្លឹក ផ្ទាំងប្រកាសធំ១, អនុសាខាស្រុកថាឡាបរិវ៉ាត់ អាល់កុល៣០ លីត្រ Poster ៥០សន្លឹក ប័ណ្ណប្រកាស២០០សន្លឹក ផ្ទាំងប្រកាសធំ១ ម៉ាស ៥០០សន្លឹក, អនុសាខាស្រុកសៀមបូក អាល់កុល៤០លីត្រ Poster៥០សន្លឹក ប័ណ្ណប្រកាស២០០សន្លឹក ផ្ទាំងប្រកាសធំ ១ម៉ាស ៥០០សន្លឹក ,អនុសាខាស្រុកសេសាន អាល់កុល៥០ លីត្រ Poster ៥០សន្លឹក ប័ណ្ណប្រកាស២០០សន្លឹក ផ្ទាំងប្រកាសធំ១ ម៉ាស ៥០០សន្លឹក, អនុសាខាស្រុកបុរីអូរស្វាយសែនជ័យ អាល់កុល៣០ លីត្រ Poster៥០សន្លឹក ប័ណ្ណប្រកាស២០០សន្លឹក ផ្ទាំងប្រកាសធំ១ ម៉ាស ៥០០សន្លឹក, អនុសាខាស្រុកសៀមប៉ាង អាល់កុល៣០លីត្រ Poster៥០សន្លឹក ប័ណ្ណប្រកាស២០០សន្លឹក ផ្ទាំងប្រកាសធំ១ ម៉ាស ៥០០សន្លឹក, ជូនមន្ទីរសុខាភិបាលខេត្ត អាល់កុល៦០លីត្រ ស្រោមដៃ៦០០គូ ម៉ាស់២០០០ ម៉ាស ៥០០សន្លឹក,ជូនស្នងការដ្ឋាននគរបាលខេត្ត អាល់កុល៤០លីត្រ ម៉ាស ៥០០សន្លឹក, ជូនតំបន់ប្រតិបត្តិការសឹករងខេត្ត អាល់កុល៤០លីត្រ ម៉ាស ៥០០សន្លឹក,និងជូនរដ្ឋបាលសាលាខេត្តអាល់កុលចំនួន១០លីត្រ ម៉ាស ៥០០សន្លឹកផងដែរ៕