ឯកឧត្តម ម៉ៅ ធនិន នាំយកស្បៀង និងគ្រាប់ពូជបន្លែសរីរាង្គ ចែកជូនដល់ប្រជាពលរដ្ឋដើម្បីបន្តការដាំដុះ បង្កើនជីវភាពគ្រួសារ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)


(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទៅស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ បាននាំយកស្បៀង និងគ្រាប់ពូជបន្លែសរីរាង្គ ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិដង្គារ ភូមិអូរស្តៅ ភូមិត្នោតទ្រេត និងភូមិគក ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចំនួន២១០គ្រួសារ ដើម្បីបន្តការដាំដុះ បង្កើនជីវភាពគ្រួសារ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

ពិធីនេះបានការអញ្ជើញចូលពីក្រុមបឹ្រក្សាខេត្ត គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង សង្កាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមយុវជនជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា សម្ភារៈដែលត្រូវចែកជូនប្រជាពលរដ្ឋ ទាំង២១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ១០គីឡូក្រាម, គ្រាប់ពូជបន្លែសរីរាង្គ «គ្រាប់ត្រគួន០១កញ្ចប់, គ្រាប់ម្រះ០១កញ្ចប់» និងជីធម្មជាតិ០១ការុង៕