ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជួបសំណេះសំណាលននិងចែកអំណោយជូនបងប្អូនសាសនីកឥស្លាមចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃសុក្រ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ជ្រោយចង្វារ រួមនិង ឯកឧត្តម លោក លោកស្រី អនុ
ប្រធានក្រុមការងារចុះជួយសសង្កាត់ជ្រោយចង្វារ
និងដោយមានការចូលរួមពីលោក លោកស្រី ចៅសង្កាត់រងក្រុមប្រឹក្សានិងយុវជនសង្កាត់ជ្រោយចង្វារ បានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយជូនបងប្អូនសាសនិកខ្មែរ.ឥស្លាមចំនួន៥០គ្រួសារ ក្នុងពិធីកាន់បួស ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អំណោយដែលត្រូវចែកជូនរួមមាន ម៉ាស់ អង្ករ មី ទឹកត្រី ទឹកសុីអុីវ និង ទឹកក្រូច ។