វរសេនីយ៍ឯក សេង តេងសេរី អោយដឹងថា កម្ពុជា និងចិន តែងតែមានកិច្ចសហប្រតិបត្តិការល្អ តាំងពីជួរថ្នាក់ដឹកនាំជាន់ខ្ពស់លើគ្រប់វិស័យ ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ជាពិសេសគឺនៅតំបន់បេសកកម្មរក្សាសន្តិភាពនេះតែម្តង


លីបង់: លោកវរសេនីយ៍ឯក សេង តេងសេរី មេបញ្ជាការ កងអនុសេនាធំ វិស្វកម្មពហុជំនាញលេខ៣៩៦ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ បានអោយដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យផ្នែកសុខាភិបាល នៃមន្ទីរពេទ្យកំរិត១+ចិន ប្រចាំបេសកកម្មភូមិភាគខាងកើត ដឹកនាំដោយ លោក វរសេនីយ៍ទោ Li Ruzhen មេបញ្ជាការ ប្រធានមន្ទីរពេទ្យកំរិត១+ចិន បានធ្វើបទបង្ហាញពីវិធីសាស្រ្តការពារ ដើម្បីជៀសឆ្ងាយពីការឆ្លងមេរោគកូវិដ១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងវិស្វកម្មកម្ពុជាលេខ ៣៩៦ ។

វរសេនីយ៍ឯក សេង តេងសេរី អោយដឹងថា
កម្ពុជា និងចិន តែងតែមានកិច្ចសហប្រតិបត្តិការល្អ តាំងពីជួរថ្នាក់ដឹកនាំជាន់ខ្ពស់លើគ្រប់វិស័យ ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ជាពិសេសគឺនៅតំបន់បេសកកម្មរក្សាសន្តិភាពនេះតែម្តង។

ភាគីចិន តែងយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក ដោយមិនបានគិតថាពីកន្លែង ឬស្ថិតក្នុងកាល:ទេស:ណាក៏ដោយ ជាពិសេសនៅក្នុងតំបន់បេសកកម្មអង្គការសហប្រជាជាតិ៕