ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញពិនិត្យ និងបើកការដ្ឋាន សាងសង់បន្ថែមទៀតទំនប់ស្រះកែវថ្មី ប្រវែង ១៥០០ម៉ែត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ អញ្ជើញពិនិត្យ និងបើកការដ្ឋាន
សាងសង់បន្ថែមទៀតទំនប់ស្រះកែវថ្មី ប្រវែង ១៥០០ម៉ែត្រ និងសំណង់បង្ហៀរប្រវែង ៤៥ម៉ែត្រ ដើម្បីធានាក្នុងការផ្គត់ផ្គង់ទឹកបម្រើឲ្យការងារស្រោចស្រពដំណាំកសិកម្ម និងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ពីព្រោះបច្ចុប្បន្ននេះបរិមាណទឹកមានបរិមាណតិច មិនអាចប្រើប្រាស់បានគ្រប់គ្រាន់ ។