ឯកឧត្តមឧត្តម សេនីយ៍ឯក ស្រី ឌឹក ចុះសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តំបន់ទន្លេល្ពៅ


ខេត្តព្រះវិហារ៖នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តមឧត្តម សេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំកម្លាំងក្រោមឱវាទ ធ្វើដំណើរចុះទៅសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចឈរជើងការពារ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តំបន់ទន្លេល្ពៅ និងប្រជុំផ្សព្វផ្សាយពីវិធានការមួយចំនួន ដើម្បីឲ្យបងប្អូនចេះ នៅក្នុងការថែរក្សាខ្លួនកុំឲ្យឆ្លងជំងឺដ៏កាចសាហាវ COVID-19នេះ ។