ក្រុមការងារថ្នាក់ជាតិក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបេសកកម្មទៅខេត្តស្ទឹងត្រែង


ចាប់ពីថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះបេសកកម្មទៅខេត្តស្ទឹងត្រែង ដើម្បីគាំទ្រដល់ដំណើរការស្នើសុំធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋសម្រាប់រៀបចំជាដីសម្បទានសង្គមកិច្ចបែងចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។ នៅក្នុងដំណើរបេសកកម្មនេះមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ខ័ណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរវិស័យពាក់ព័ន្ធមួយចំនួន ហើយក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំង និងបានបោះបង្គោលសម្គាល់ទីតាំងសម្រាប់រៀបចំដីសម្បទានសង្គមកិច្ចផងដែរ។