ចៅសង្កាត់ ស្ទឹងមានជ័យ២ ចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមកពីភូមិដំណាក់ធំ១ ចំនួន១០០គ្រួសារ


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោកទូច សំអុល ចៅសង្កាត់ ស្ទឹងមានជ័យ២ សមាជិកក្រុមប្រឹក្សាសង្កាត់ យុវជនស្ម័គ្រចិត្តសង្កាត់ លោកមេភូមិដំណាក់ធំ១ បានចូលរួមជាមួយលោកប៉ែន ពិសិទ្ឋតំណាងព្រះវិហារនៃព្រះគ្រីស្ទ រៀបចំពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមកពីភូមិដំណាក់ធំ១ ចំនួន១០០គ្រួសារ អំណោយដែលចែកជូនមាន អង្ករ១០គីឡូក្រាម . ទឹកត្រី . ទឹកស៊ីអ៊ីវ . និងអំបិល។