អភិបាលរង ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០


(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង នាថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា ទៅលើលទ្ធផលការងារប្រចាំខែមីនា និងទិសដៅខែមេសា និងលទ្ធផលការងារខែមេសា និងទិដៅខែឧសភា ព្រមទាំងលទ្ធផលការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាស២ ឆ្នាំ២០២០ ព្រមទាំងផ្សព្វផ្សាយសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។