ប្រតិភូក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ


ព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ។
ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមរដ្ឋមន្ត្រី ព្រមថ្នាក់នាំក្រសួងគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការក្រោមក្រសួង បានផ្សាភ្ជាប់ជាមួយកម្លាំងប្រដាប់អាវុធបាននាំយកថវិកាសរុប៦លានរៀល និងគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ២៣ប៉ាវ មីម៉ាម៉ា២០កេសធំ នៅអគ្គបញ្ជាការដ្ឋានកងទ័ពបញ្ជូនសារ នៃកងយោធពលខេរភូមិន្ទ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា÷ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជម្ងឺកូវីត១៩កាចសាហាវបំផុតនិងអោយយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការរីរាដាលនៃជម្ងឺកូវីត១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយអំណោយទាំងអស់នេះ បានមកពីការចូលរូមចំណែករបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងធម្មការនិងសានា ដើម្បីចូលរួមឆ្លើយតបនូវគុណតម្លៃចំពោះវីរៈយុទ្ធជន នៃកយោធពលខេរភូមិន្ទ ពិសេសអគ្គបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានប្តេជ្ញាការពារបានយ៉ាងហ្មឺងម៉ាត់នូវបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក រហូតទទួលបានសុខសន្ដិភាពពេញបរិបូរណ៍ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ហើយបើទោះបីអំណោយទាំងនេះ នៅមានកំរិតក៍ដោយ តែនេះជាទឹកចិត្តការគោរពស្រឡាញ់ ការបំពេញបន្ថែមគ្នាទៅវិញទៅមករវាង សមរភូមិមុខនិងសមរភូមិក្រោយ។