អភិបាលរងខេត្តកោះកុង អញ្ជើញស្វាគមន៍និយោជិតការិយាល័យសង្គម បរិស្ថាន និងទំនាក់ទំនងសាធារណៈ ដើម្បីដោះស្រាយផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង សំណង់របស់ប្រជាពលរដ្ឋដែលមិនទាន់យល់ព្រមទទួលយកសំណង


(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ផន វី និយោជិតការិយាល័យសង្គម បរិស្ថាន និងទំនាក់ទំនងសាធារណៈ ដើម្បីដោះស្រាយផលប៉ះពាល់ដីធ្លី ផ្ទះសម្បែង សំណង់ និងដើមឈើហូបផ្លែ របស់ប្រជាពលរដ្ឋដែលមិនទាន់យល់ព្រមទទួលយកសំណង សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ពីអនុស្ថានីយចំការហ្លួង ទៅអនុស្ថានីយអគ្គិសនីកោះកុង ទៅអនុស្ថានីយក្រុងខេមរភូមិន្ទ ថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។