អនុប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២ ចុះចែកអំណោយ លោកជំទាវ ឡោក ខេង ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៩គ្រួសារ


(ភ្នំពេញ)៖ ថ្ងៃទី៨កើត ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤.៣០នាទីរសៀល នៅសង្កាត់ច្បារអំពៅទី២ បើកកិច្ចប្រជុំជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ៣ភូមិ បន្តចូលរួមប្រយុទ្ធប្រឆាំងនិងបង្ការការពារនារដូវកាលជំងឺ កូវីដ១៩ និងចែកអំណោយរបស់លោកជំទាវ ឡោក ខេង និងអំណោយសប្បុរសជន ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២៩គ្រួសារ ក្រោមអធិបតីភាព
លោក សារ លន អនុប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២