សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រសួងឧស្សាហកម្ម ឧបត្ថម្ភថវិកាជាង១ម៉ឺនដុល្លារ និងជាង២១លានរៀល ដល់កាកបាទក្រហមកម្ពុជា


(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងលោកជំទាវ ទេព បុប្ផាប្រសិទ្ធ ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភថវិកា ១០,៧៥០ដុល្លារ និង ២១,៥៨៥,០០០រៀល (ក្នុងនោះថវិការបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី និងលោកជំទាវ ចំនួន ១ម៉ឺនដុល្លារ) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។