ម្តេចតេជោ ហ៊ុន សែនអញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូក្មួយៗសិស្សានុសិស្សនៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ត្រើយស្លា


នៅព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបានកាត់ខែ្សបូរសម្ពោធ ស្ពានមិត្តភាព កម្ពុជា-ចិន កោះធំរួចហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ​ លោកគ្រូ​ អ្នកគ្រូក្មួយៗសិស្សានុសិស្សនៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ត្រើយស្លា ដែលស្ថិតនៅក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល ។

ដោយមើលឃើញពីតម្រូវការខ្វះខាត និងភាពចាំបាច់នៅក្នុងសាលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនក៏បានផ្តល់នូវ អគារសិក្សាមួយចំនួនផងដែរដូចជា ផ្នែកវិទ្យាល័យ និងអនុវិទ្យាល័យ គឺផ្តល់ជូន អគារសិក្សា១ខ្នង កំពស់៤ជាន់ មាន២៤បន្ទប់ និងទីចាត់ការ១ខ្នងមាន៣បន្ទប់ , និងផ្នែកបឋម និងមតរយ្យ ផ្តល់ជូន អគារសិក្សា ២ខ្នង កំពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការមួយខ្នងមាន៣បន្ទប់។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕