លោកជំទាវ កុប ម៉ារីយ៉ាស បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនប្រជាពលរដ្ឋចាស់ជរា ខ្វះខាត ចំនួន ២៥គ្រួសារ


កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនប្រជាពលរដ្ឋចាស់ជរា ខ្វះខាត ចំនួន ២៥គ្រួសារ ដល់ខ្នងផ្ទះ នៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករ១០គីឡូក្រាម មី២០កញ្ចប់ ប្រេងឆា ២ដប អំបិល ២គីឡូក្រាម ត្រីខ ២កំប៉ុង ស្ករស ២គីឡូក្រាម តែ ២កញ្ចប់ ទឹកដោះគោ ២កំប៉ុង ទឹកក្រូច ២ដប។