នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ឯកឧត្តមបានមានប្រសាសន៍ផ្សព្វផ្សាយដើម្បីអោយប្រជាពលរដ្ឋការពារការីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយទម្លាប់ពាក់ម៉ាស និងលាងដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ ដើម្បីការពារ ទោះបីជម្ងឺរលាកសួត កូវីដ១៩ មានស្ថានភាពបានថយចុះហើយក្តី ត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារប្រសើរជាងព្យាបាល ។
នៅក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់នូវ អង្ករ ១៥គីឡូក្រាម ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៦៧០គ្រួសារផងដែរ ។