ក្រុមការងារប្រព័ន្ធទិន្នន័យ CISIS បានចុះធ្វើបច្ចុប្បន្នភាពនៃទិន្នន័យប្រព័ន្ធទិន្នន័យធារាសាស្រ្ត ( CISIS-MOWRAM ) ចំនួន ០៣ប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង


នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារប្រព័ន្ធទិន្នន័យ CISIS នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម លឹម ពុយ ទីប្រឹក្សាក្រសួង រួមដំណើរដោយ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះធ្វើបច្ចុប្បន្នភាពនៃទិន្នន័យប្រព័ន្ធទិន្នន័យធារាសាស្រ្ត ( CISIS-MOWRAM ) ចំនួន ០៣ប្រព័ន្ធ ដែលជាប្រព័ន្ធខ្នាតមធ្យម រួមមាន ៖ ប្រព័ន្ធតាំងក្រសាំង ស្រុកទឹកផុស, ប្រព័ន្ធដំរែក ស្រុករលារប្អៀរ និងប្រព័ន្ធថ្នល់អំពិល នៅក្រុងកំពង់ឆ្នាំង ៕