ឯកឧត្តមអភិបាលខេត្ត បានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ ចូលជួបសម្តែងការគួរសម


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលបានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន ហ្គាអៀ ចូលជួបសម្តែងការគួរសម និងលើកឡើងអំពីគម្រោងកែច្នៃសំរាម និងការធ្វើប្រព័ន្ធចម្រោះទឹកស្អាត ដែលគម្រោងនេះមានដៃគូពីប្រទសសឹង្ហបុរី ដោយបច្ចុប្បន្នកំពុងរង់ចាំការដេញថ្លៃ និងសំណូមពរឲ្យមានកិច្ចសន្យាច្បាស់លាស់ជាមួយរដ្ឋបាលខេត្ត ដើម្បីអនុវត្តការងារនាពេលខាងមុខ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានសំដែងការស្វាគមន៍ចំពោះការជួបពិភាក្សាថ្ងៃនេះ និងបានគាំទ្រគម្រោងរបស់ក្រុមហ៊ុនដែលបានលើកឡើង។ ព្រមទាំងស្នើឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវផ្តល់នូវមធ្យោបាយបន្ថែមសម្រាប់ការដឹកជញ្ជូនសំរាម។