គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាំអំណោយឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ ចំនួន ២៣ គ្រួសារនៅភូមិផ្លូវបំបែក និងភូមិស្ទឹងតូច ស្ថិតក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់


(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ លោក សំរិទ្ធិ អេង សមាជិគណៈអចិន្ត្រៃយ៍គណបក្សខេត្តពោធិ៍សាត់ ប្រធានគណ:កម្មាធិការគណបក្សក្រុងពោធិ៍សាត់ និងជាប្រធានក្រុមប្រឹក្សាក្រុង តំណាងដ៏ខ្ពង់ខ្ពស់ ឲ្យឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកនូវអង្ករដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ និងលោក ជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ទៅចែកជូនដល់ប្រជាពលរដ្ឋ នៅភូមិផ្លូវបំបែក និងភូមិស្ទឹងតូច ស្ថិតក្នុងសង្កាត់រលាបក្រុងពោធិ៍សាត់ ចំនួន ២៣ គ្រួសារ ដែលមានជីវភាពខ្វះខាតពិតប្រាកដ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង ក្រុមការងារចុះជួយសង្កាត់ សមាគមយុវជនស្រឡាញ់សន្តិភាព និង អាជ្ញាធរមូលដ្ឋាន ។

លោកសំរិទ្ធិ អេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ឯកឧត្តម ម៉ក់ រ៉ា ជូនដល់ប្រជាពលរដ្ឋ ហើយក្នុងនោះលោកសំរិទ្ធិ អេង បានសំណូមពរឲ្យប្រជាពលរដ្ឋបន្តនូវវិធានការ ការពារប្រយុទ្ធប្រឆាំងកូវីដ១៩ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និង វិធានការណែនាំរបស់ក្រសួងសុខាភិបាល និងសូមចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលថ្មីៗនេះ ទាំងអស់គ្នា ។