លោកជំទាវ ប៊ន សុភី បានថ្លែងនូវ កោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ មន្ទីរទាំង៥ ដែលអនុវត្តការងារសម្រេចលទ្ធផលជោគជ័យតាមផែនការ សកម្មភាពរបស់ខ្លួន


កំពង់ឆ្នាំងៈ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះនាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ ក្នុងពិធីសំណេះសំណាលដើម្បីក្តាប់នូវលទ្ធផលការងារ,ទិសដៅ,បញ្ហាប្រឈម,ដំណោះស្រាយនិងសំណូមពររបស់មន្ទីរទាំង៥ ក្នុងនោះមានមន្ទីរព័ត៌មានខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរធម្មការ និង សាសនាខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត និងមន្ទីរកិច្ចការនារីខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង ដោយនានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរទាំង៥ចូលរួមផងដែរ។

លោកជំទាវ ប៊ន សុភី បានជម្រុញអោយថ្នាក់ដឹកនាំមន្ទីរទាំង៥ ត្រូវដាក់ចេញនូវផែនការសកម្មភាពនិងកម្មវិធីការងារ របស់ខ្លួនអោយបានច្បាស់លាស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល របស់ក្រសួង និង ទិសដៅរបស់រដ្ឋបាលខេត្ត នោះយើងនិងសម្រេចបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្មភាពរបស់ខ្លួន។

លោកជំទាវ ប៊ន សុភី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរទាំង៥ត្រូវសហការសាមគ្គីផ្ទៃក្នុងអង្គភាពអោយបានល្អបន្តអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបន្តទៀត ជាពិសេសបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ស្របតាមនិតិវិធីច្បាប់បានកំណត់៕