ឯកឧត្តម ឆាយ វណ្ណា បានបន្តអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបន្តអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិ១៣ លើកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកនិងលោកស្រី ប្រធាន ក្រុមប្រឹក្សាឃុំកោះសូទិន។

ក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមបានាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគរួមមាន៖ មី ទឺកក្រូច ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ទឹកដោះគោ និងស្កសរ ចែកជូនជនចាស់ជរា ជនពិការ និងគ្រួសារដែលមានជីវភាពលំបាកក្នុងដំណាក់កាលCovid19
សំរាប់អាហារស្រាយបួសក្នុងខែបួសRamadan ។

នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជំរាបជូនបងប្អូនប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារជំងឺឆ្លងCovid19 ហើយខិតខំអនុវត្តតាមគោលការណ៍ណែនាំរបស់របស់ក្រសួងសុខាភិបាល និងគោលកាណ៏របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដូចជា ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាកុល ឬទឹកជែលលាងដៃ ឲ្យបានញឹកញ៉ាប់ រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសវាងការជួបជុំគ្នាច្រើនកុះករ និងត្រូវបន្តអនុវត្តន៏វិធីប្រុងប្រយ័ត្នបង្ការ ការពារពីជំងឺCovid19 អោយបានខ្ជាប់ខ្ជួនថែមទៀតដើម្បីសេចក្តីសុខ សុវត្ថិភាពសំរាប់ខ្លួនឃើងក្រុមគ្រួសារយើងនិងប្រជាពរដ្ឋរបស់យើង។