ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តរហាលសឹង្ហ


នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តរហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាចំនួន ២០០ហិកតា និងផ្ទៃដីស្រូវរដូវប្រាំងចំនួន ២០ហិកតា និងបម្រើឲ្យការងារប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ៕