កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ លោកឧកញ៉ា សៀង ម៉េង និងលោកជំទាវ មាន សុភា ឧបត្ថម្ភថវិកា ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ឆ្នាំ២០២០


(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា សៀង ម៉េង និងលោកជំទាវ មាន សុភា ដែលបានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ (មួយពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕