លោកជំទាវ ឡោក ខេង នាំអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១១៨ គ្រួសារ ក្នុងសង្កាត់ច្បារអំពៅទី២


(ភ្នំពេញ)៖ លោកជំទាវ ឡោក ខេង ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី២បានអញ្ជើញចុះផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ ឱ្យបង្កើនការបន្តចូលរួមប្រយុទ្ធប្រឆាំងនិងការពារជំងឺឆ្លង កូវីដ ១៩បន្តទៅទៀត   ជាពិសេសនៅក្នុងរដូវធ្លាក់ភ្លៀង  ខាងមុខនេះត្រវខិតខំការពារទ្វេរដង  និងនាំអំណោយជូនបងប្អូនប្រជាពលរដ្ឋ នូវអង្ករ ១០គីឡូ ទឹកស៊ីអ៊ឺវ១យួរ ដែលមានជីវភាពខ្វះខាត ចំនួន១១៨ គ្រួសារ នៅភូមិដើនចាន់១   ដើម្បីដោះស្រាយក្នុងរដូវកាលប្រឆាំងជំងឺកូវីដ១៩ នេះ។

លោកជំទាវ បានសំណូមពរអោយអាជ្ញាធរ   ភូមិ  សង្កាត់  តាមដានអោយជាប់ជាប្រចាំជាមួយប្រជាជនយើងគឺ៖

១-ខិតខំការពារ   កុំធ្វេសប្រហែសពីបញ្ហាជំងឺកូវីដនេះអោយសោះនៅគ្រប់សហគមន៏ពិសេសរដូវភ្លៀងខាងមុខនេះ  ។

២-ខិតខំតាមដាននូវជីវភាពបងប្អូនប្រជាជនក្នុងមូលដ្ឋានកុំអោយមានបងប្អូនណាម្នាក់ដាច់បាយអោយសោះ។

លោកជំទាវ ឡោក ខេង សូមថ្លែងអំណរគុណ ចំពោះបងប្អូនដែលបានខិតខំការពារនូវសុខភាពរបស់ខ្លួន  និងក្រុមគ្រួសារខ្លួន  ដើម្បី  អោយសង្គមយើងរស់នៅដោយសុវត្ថិភាព  និងសុភមង្គល។

លោកជំទាវ ប្តេជ្ញា  រួមរស់  តស៊ូ  នៅក្នុងគ្រាលំបាកនេះជាមួយគ្នា   ដោយមិនអោយប្រជាជនយើងណាម្នាក់  រងគ្រោះ  ដោយកូវីដ១៩ឬស្លាប់ដោយសារអត់បាយជាដាច់ខាត។